លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​និយាយ​ពី​តាក់ទិច​ក្នុង​សឹក​សង្រ្គាម

ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 30/06/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 30/06/2009 12:00 ម៉ោងសកល
លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​និយាយ​ពី​តាក់ទិច​ក្នុង​សឹក​សង្រ្គាម​ក្នុង​ខណៈ​ពេល​ដែល​សង្រ្គាម​ពាក្យ​សម្តី​រវាង​កម្ពុជា​និង​ថៃ​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​។​​នៅ​ឯ​ប្រទេស​អេស្បាញ​ឯណោះ​វិញ​សេចក្តី​រាយការណ៏​បាន​អោយ​ដឹង​ថា​៖​​អង្គការ​Unesco បាន​ច្រានចោល​សំណើរ​របស់​ប្រទេស​ថៃ​ដែល​ចង់​សើ​រើ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិកភ័ណ្ឌ​ពិភព​លោក។សង្គ្រាម​ពាក្យ​សម្តី​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ហាក់បី​ដូចជា​ធូរ​ស្រាល​បន្តិច​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​​ ប៉ុន្តែ​វា​មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ។​ នៅថ្ងៃ​អង្គារ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​បាន​លើក​ឡើង​ពី​តាក់ទិច​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​សឹក​សង្រ្គាម។

នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ជូន​ដល់​និសិត្ស​ទើប​បញ្ចប់​ការសិក្សា​កាល​ពី​ព្រឹកមិញ​​​ លោក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ ប្រទេស​ថៃ​មាន​ប្រជាជន​ជាង​​៦០​លាន​នាក់​មាន​ទឹក​ដី​ធំ​ និង​មាន​ចំនួន​កងទ័ព​ដល់​ទៅ​៣០​ម៉ឺន​នាក់។​​ ប៉ុន្តែ​ប្រទេស​កម្ពុជា​វិញ​មាន​ប្រជាជន​​១៤​លាន​នាក់ និង​មាន​កងទ័ព​តែ​១០ម៉ឺន​នាក់​ប៉ុណ្ណោះ។​​​​

បើទោះ​បី​ជា​ចំនូន​កងទ័ព​វា​ខុសគ្នា​យ៉ាងនេះ​ក្តី​ ​ក៏លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​និយាយ​ថា​ ប្រសិន​បើគេ​និយាយ​ពី​បច្ចេកវិទ្យា​កងទ័ព​ បើ​កងទ័ព​ម្ខាង​ទៅ​វាយ​កងទ័ព​ម្ខាង​ទៀត​នៅ​ក្នុង​ទីតាំង​ស្រាប់​ដូច្នេះ​ ក្រុម​ទី​មួយ​ត្រូវការ​​កម្លាំង​ពី​៣​ទៅ​៥​នាក់​ដើម្បី​វាយ​ទល់​នឹង​ក្រុម​ទីពីរ​មា្នក់។​​

ត្រង់​ចំនុច​នេះ​​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ជា​ឧទាហរណ៍​ថា​ ដើម្បី​អាច​វាយ​យក​តំបន់​ព្រះ​វិហារ​បាន​ ថៃ​ត្រូវ​ប្រើ​កងទ័ព​ពី​៣​ទៅ​៥​ម៉ឺន​នាក់។​​ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​អោយ​ដឹង​ទៀង​ថា ការ​មាន​សម្ភារៈ​ច្រើន​មិន​ប្រាកដ​ថា​អាច​យក​ជ័យជំនះ​បាន​នោះ​ទេ​ ដូចជា​កណីរ​សហរដ្ឋ​អាមេរិក​ផុង​ខ្លួន​នៅ​ក្នុង​សង្គ្រាម​Irak និង​​Afghanistan។​​​​​​​​​​

ទាក់ទង​ទៅ​នឹង​ការ​តវ៉ា​របស់​ប្រទេស​ថៃ​ចំពោះ​ប្រាសាទ​ព្រះ​វិហារ​នោះ​​ លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​អោយ​ដឹង​ថា​ អង្គការ​Unesco​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​អេស្បាញ​កាល​ពី​យប់​ម្សិលម្ងៃ​ មិន​បាន​ដាក់​បញ្ចូល​ការ​ទាមទារ​របស់​ថៃ​ទៅ​ក្នុង​របៀប​វីរៈ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ​ ពោល​គឺ​អង្គការ​នេះ​បាន​ទាត់​ចោល​សំនើរ​របស់​គណៈ​ប្រតិភូ​ថៃ។
បើ​យោង​តាម​លោក​ ផៃ​ ស៊ីផាន​​ គណៈ​ប្រតិភូ​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​លោក​ សុខ​ អាន ​រដ្ឋមន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​នឹង​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃ​ទី​៤​ខែ​កក្កដា​ខាង​មុខ​នេះ។​ រីឯ​នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា​ ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​អបអរ​សាទរ​ពិធី​ខួប​មួយ​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ទៅ​ជា​បេតិកភ័ណ្ឌ​ពិភព​លោក៕

0 comments:

Post a Comment

 
© 2009 - Daily and Past | Free Blogger Template designed by Choen

Home | Top